Header Ads

ដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យត្រូវអនុវត្តន៍ ៤ ប្រការ

ដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យត្រូវអនុវត្តន៍ ៤ ប្រការ:






ជោគជ័យនោះមិនមែនជារឿងងាយស្រួលនោះឡើយពោលគឺទាល់តែធ្វើអ្វីៗឲ្យខ្លាំងជាង និងអស្ចារ្យជាងបុគ្គលធម្មតាទាំងឡាយ ។ ខាងក្រោមនេះជាឧបសគ្គសំខាន់ៗដែល បុគ្គលិកជោគជ័យបានជំនះ ៖


១) ជំនះក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ៖ តាមពិតទៅមនុស្សភាគច្រើនគឺមិនចង់ងើបពីព្រឹកព្រលឹមនោះឡើយដើម្បីចង់គេងឲ្យបានយូរបន្តិចទៀតព្រោះមានអារម្មណ៍ថាមានសេចក្តី សុខស្រួល។ ប៉ុន្តែការបន្តគេងយូរនៅពេលព្រឹកនេះមិនបានផ្តល់ផលល្អអ្វីច្រើននោះទេ ។ សម្រាប់បុគ្គលជោគជ័យវិញកម្រគេងយូរណាស់នៅពេលព្រឹកហើយពួកគេតែងក្រោកពី ព្រលឹមដើម្បីធ្វើកិច្ចការមានប្រយោជន៍ជាច្រើនទាំងក្នុងន័យដើម្បីពង្រឹងសុខភាពនិងការ ពង្រឹងផលិតភាពការងារតាមរយៈការរៀបចំផែនការផ្សេងៗ។

២) ព្យាយាមអានសៀវភៅជាជាងមើលទូរទស្សន៍ ៖ បុគ្គលិកជោគជ័យបានចំណាយពេលច្រើនជាមួយសៀវភៅដើម្បីទទួលបានចំណេះដឹងតែកម្រចំណាយពេលច្រើនជាងមួយនឹងកម្មវិធី ទូរទស្សន៍ខ្លាំងណាស់ ។ ជាក់ស្តែងលោក Mark Zuckerberg មហាសេដ្ឋីវ័យក្មេងរបស់ អាមេរិកធ្លាប់បានបញ្ជាក់ថាលោកកម្រមើលទូរទស្សន៍ខ្លាំងណាស់ ។

៣) ជំនះការ រិះគន់និងការសើចចំអក ៖ ទម្រាំដល់ថ្ងៃដែលអាចជោគជ័យនិងមានមុខមាត់ ក្នុងសង្គមបាននោះបុគ្គលជោគជ័យក្នុងលោកភាគច្រើនបានហែលឆ្លងឧបសគ្គរាប់មិន អស់ជាពិសេសការ រិះគន់និងការសើចចំអក ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកទាំងនោះបាន មិនចុះចាញ់ឡើយពោលគឺបានព្យាយាមជំនះរហូតជោគជ័យមែន ។ ជាក់ស្តែងលោក 
Jack Ma កាលពីទសវត្សឆ្នាំ ៩០ ត្រូវបានមនុស្សជាច្រើនរួមទាំងអ្នកជំនួញផ្សេងចាត់ទុកជា មនុស្សឆ្កួតដោយសារគម្រោងបង្កើតផ្សារ Online ដែលបច្ចុប្បន្ននេះមានឈ្មោះថា Alibaba។ បច្ចុប្បន្នក្តីសុបិនរបស់គាត់បានក្លាយជាការពិត ។

៤) ធ្វើអ្វីដែលខ្លួនពេញចិត្ត ៖ ដើម្បី សម្រេចការងារអ្វីមួយបានយ៉ាងមានប្រសិទ្ធភាពទាល់ តែការងារនោះគឺជាប្រភេទការងារដែលអ្នកពេញចិត្តមិនមែនធ្វើវាតាមការពេញចិត្តរបស់ អ្នកដទៃឡើយ ។ សម្រាប់បុគ្គលជោគជ័យធំៗក្នុងលោកនេះគឺតែដើរឆ្ពោះទៅកាន់ការងារ ដែលខ្លួនពេញចិត្តទោះបីជាមានឧបសគ្គច្រើនបន្តិចក្តីព្រោះកាលណាវាជាការងារដែលខ្លួន ពេញចិត្តនោះពួកគេយល់ថាពិតជាមានតម្លៃក្នុងការតស៊ូរហូតសម្រេចតាមបំណង ៕



No comments

Powered by Blogger.